Breaking News
Home / Uncategorized / អាមេរិកប្រហែលជាលេងមែនទែនហើយ ខណៈដែលចិនបញ្ជូនទាហាន ១៥០.០០០ នាក់មកព្រំដែនកូរ៉េខាងជើងត្រៀមទប់ជំនន់ជនភៀសខ្លួន

អាមេរិកប្រហែលជាលេងមែនទែនហើយ ខណៈដែលចិនបញ្ជូនទាហាន ១៥០.០០០ នាក់មកព្រំដែនកូរ៉េខាងជើងត្រៀមទប់ជំនន់ជនភៀសខ្លួន

យោងតាម​សេចក្តីរាយការណ៍​របស់​វេ​ប​សាយ Daily Mail នៅ​ថ្ងៃ​អង្គារ​នេះ​បានឱ្យដឹងថា កងទ័ព​ចិន​បានដាក់​ពង្រាយ​ទ័ព ១៥០.០០០ នាក់ ទៅកាន់​ព្រំដែន​កូរ៉េខាងជើង ដើម្បី​ត្រៀម​ក្រែងលោ​មានការ​វាយ​ប្រយុទ្ធ​ណាមួយ​កើតឡើង បន្ទាប់ពី​អាមេរិក​បាញ់​កាំជ្រួច​ចូល​ប្រទេស​ស៊ី​រី​។

Loading...

​    ​ការវាយប្រហារ​ដោយ​កាំជ្រួច​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ លើ​ស៊ី​រី​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ត្រូវបាន​ចាត់ទុក​យ៉ាង​ទូលំទូលាយ​ថា​ជា ការព្រមាន​ដល់​កូរ៉េខាងជើង​។

​    ​ហើយ​ឥឡូវនេះ​ចិន ដែល​តក់ស្លុត​មិនទាន់​បាត់​នៅឡើយ​ចំពោះ​ការវាយប្រហារ​នេះ បានដាក់​ពង្រាយ​អង្គភាព​ទ័ព​ជំនួយ និង បុគ្គលិក​ពេទ្យ ពី​កងកម្លាំង​រំដោះប្រជាជន​ចិន ទៅ​ទន្លេ​យ៉ា​លូ​។ នេះ​បើតាម​វេ​ប​សាយ Chosun.com របស់​កូរ៉េ​ធ្វើ​សេចក្តីរាយការណ៍​។

​     ទីភ្នាក់ងារសារព័ត៌មាន​កូរ៉េ​មួយ​នេះ​បាន​រាយការណ៍​ថា កងទ័ព​ចិន​ត្រូវបាន​បញ្ជូនទៅ ដើម្បី​ទប់ទល់​នឹង​ជនភៀសខ្លួន​កូរ៉េខាងជើង និង “​កាលៈទេសៈ​មើលមិនឃើញ​” ដូចជា ការវាយប្រហារ​មិន​រំពឹងទុក​ណាមួយ​មកលើ​កូរ៉េខាងជើង​។

​    ​ទន្ទឹមនេះ កងទ័ពជើងទឹក​អាមេរិក​បាន​ចល័ត​ក្រុម​នាវាចម្បាំង​ដឹកនាំ​ដោយ​នាវា​ផ្ទុក​យន្តហោះ USS Carl Vinson ពី​សិង្ហ​បុរី ទៅ​កូរ៉េខាងជើង បន្ទាប់ពី​ប្រទេស​នេះ​បាន​សាកល្បង​មី​ស៊ី​ល​ច្រើន​ទៅៗ​។​

​     ប្រេសិត​នុយក្លេអ៊ែរ​ជាន់ខ្ពស់​របស់​ចិន បានមក​ដល់ទី​ក្រុង​សេ​អ៊ូ​ល​កាលពី​ថ្ងៃ​ចន្ទ​ដើម្បី​ពិភាក្សា​អំពី​ការគំរាមកំហែង​របស់​កូរ៉េខាងជើង ខណៈដែល​សហរដ្ឋអាមេរិក បញ្ជូន​ក្រុម​នាវាចម្បាំង មកកាន់​តំបន់ និង​ជា​សញ្ញា​បង្ហាញថា អាមេរិក​អាច​នឹង​បិទ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ព្យុងយ៉ាង​។

​    ​មានការ​រំពឹងទុក​ថា​នឹងមាន​ការបាញ់​សាកល្បង​នុយក្លេអ៊ែរ​បន្ថែមទៀត នៅពេល​កូរ៉េខាងជើង​ប្រារព្ធ​ពិធី​រំលឹក​ខួប​ធំៗ រួមទាំង​ខួប​គំរប់ ១០៥ ឆ្នាំ​របស់​បិតា​ស្ថាបនិក​របស់ខ្លួន​នៅ​ថ្ងៃ​សៅរ៍​ខាងមុខនេះ ដែលជា​ធម្មតា​កូរ៉េខាងជើង​តែងតែ​បង្ហាញ​សាច់ដុំ​យោធា​ក្នុង​ព្រឹត្តិការណ៍​បែបនេះ​។​

​    ​គួរ​បញ្ជាក់ថា ក្រោយ​ជំនួប​ប្រជុំ​កំពូល​រវាង​លោក​ត្រាំ​និង​លោក​ស៊ី​នៅ​រដ្ឋ​ផ្លរីដា រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក​រិច ធី​ល​ល័​រ​សុន និយាយថា “​យើង​ត្រៀមខ្លួន​កាច់​ទិសដៅ​ដោយ​ខ្លួនឯង ប្រសិនបើ​មាន​អ្វីមួយ​ដែល​ចិន​មិនអាច​សហការ​ជាមួយ​យើង​បាន​”​។

​    ​លោក​បាន​បន្ថែមថា ប៉េកាំង​ក៏បាន​បង្ហាញ​ចេតនា​ធ្វើ​សកម្មភាព​លើ​បញ្ហា​កូរ៉េខាងជើង​ដែរ​។

​    ​លោក​និយាយថា “​យើង​ត្រូវ​ទុកពេល​ឱ្យ​ពួកគេ (​ចិន​) ដើម្បី​ធ្វើ​ចំណាត់ការ​”​។ ហើយ​លោក​បន្ថែមទៀតថា វ៉ាស៊ីនតោន​គ្មាន​ចេតនា​ណាមួយ​ដើម្បី​កម្ចាត់​របប​គីម​ជុង​អ៊ុន​ទេ​៕

ប្រភព៖បរទេស

Untitled 1

Loading...

Check Also

พีคมาก!! “ลูกสาวตลก”เพียงคนเดียว ที่ไต่เต้ามาจนได้เป็น “นางเอก”ระดับแนวหน้าของเมืองไทย!

เรื่องราวของตลกของประเทศขึ้นชื่อเลยว่า แต่ละคนนั้น ได้แฟนสวยกันทุกคน และลูกสาวตลกแต่ละคนนั้น ก็สวยตามแม่ไปด้วย เราอาจจะเคยเห็นหน้า คุ้นหน้ามาหลายคน แต่รู้หรือเปล่าว่า ในเหล่าบรรดาลูกสาวตลก มีใครบ้างที่ได้มาเป็นระดับนางเอกของเมืองไทย ก็เห็นจะมีอยู่คนเดียวนี่แหละ คือ หญิง รฐา โพธิ์งาม …

Leave a Reply

Your email address will not be published. Required fields are marked *