Breaking News
Home / Uncategorized / សាហាវ!!! ចេញពី​រាំ​ធុងបាស់​ត្រូវ​ជន​មិន​ស្គាល់មុខ​បាញ់​ស្លាប់​ម្នាក់ ​របួសធ្ងន់​ម្នាក់​

សាហាវ!!! ចេញពី​រាំ​ធុងបាស់​ត្រូវ​ជន​មិន​ស្គាល់មុខ​បាញ់​ស្លាប់​ម្នាក់ ​របួសធ្ងន់​ម្នាក់​

ព្រះវិហារ ៖ យុវជន​ពីរ​នាក់​បាន​រង​នូវ​អំពើ​បាញ់ប្រហារ​ពី​ជន​មិន​ស្គាល់មុខ​ក្រោយពី​ពួកគេ​ជិះ​ម៉ូតូ​ត្រឡប់​មកពី​រាំ​ធុងបាស់ បណ្ដាលឱ្យ​ស្លាប់​ម្នាក់ និង​រងរបួស​ធ្ងន់​ម្នាក់​កាល​វេលា​ម៉ោង​៧​ និ​ង​​៤០​នាទី​យប់​ថ្ងៃ ទី​១០ ខែមេសា ឆ្នាំ​២០១៧​ ស្ថិតនៅ​ភូមិ​ការ​ឡោ​ត ឃុំ​សង្កែ​ពី ស្រុក​ឆែប ខេត្តព្រះវិហារ​។​

Loading...

ប៉ូលិស​និយាយថា ជនរងគ្រោះ​ទី​១-​ឈ្មោះ វ៉ាន់ វ៉ៃ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ជោគជ័យ ឃុំ​សង្កែរ​ពី ស្រុក​ឆែប ខេត្តព្រះវិហារ រងរបួស​ធ្ងន់​ត្រង់​ចង្កេះ​និង ទី​២-​ឈ្មោះ ឈុន រី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​ដូច​ជាមួយគ្នា រងរបួស​ចំ​គល់​ចង្កេះ និង​ឆ្អឹងជំនី​ស្លាប់​ភ្លាមៗ​។​

ប៉ូលិស​បាន​សន្និដ្ឋានថា ករណីនេះ គឺ​បាញ់​ដោយ​អាវុធ​កែច្នៃ​ប្រភេទ​កា​ប៉ិន​។​ បច្ចុប្បន្ន​ជនរ​ង​គ្រោះ​ស្លាប់ ត្រូវបាន​សមត្ថកិច្ច​ប្រគល់ឱ្យ​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​ជនរងគ្រោះ​​របួស​ធ្ងន់ ត្រូវ​បញ្ជូនមក​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​៕​

Untitled 1

Loading...

Check Also

พีคมาก!! “ลูกสาวตลก”เพียงคนเดียว ที่ไต่เต้ามาจนได้เป็น “นางเอก”ระดับแนวหน้าของเมืองไทย!

เรื่องราวของตลกของประเทศขึ้นชื่อเลยว่า แต่ละคนนั้น ได้แฟนสวยกันทุกคน และลูกสาวตลกแต่ละคนนั้น ก็สวยตามแม่ไปด้วย เราอาจจะเคยเห็นหน้า คุ้นหน้ามาหลายคน แต่รู้หรือเปล่าว่า ในเหล่าบรรดาลูกสาวตลก มีใครบ้างที่ได้มาเป็นระดับนางเอกของเมืองไทย ก็เห็นจะมีอยู่คนเดียวนี่แหละ คือ หญิง รฐา โพธิ์งาม …

Leave a Reply

Your email address will not be published. Required fields are marked *