Breaking News
Home / Uncategorized / ក្មេងស្រី​អាយុ ​១៣ ​ឆ្នាំទៅ​ផ្លាស់​គោ​ត្រូវ​បុរស​ម្នាក់​រំលោភ​បានសម្រេច​

ក្មេងស្រី​អាយុ ​១៣ ​ឆ្នាំទៅ​ផ្លាស់​គោ​ត្រូវ​បុរស​ម្នាក់​រំលោភ​បានសម្រេច​

កណ្តាល ៖ ប៉ូលិស​ស្រុក​ពញាឮ​បាន​ឃាត់​បុរស​ម្នាក់​បន្ទាប់ពី​បានធ្វើ​សកម្មភាព រំលោភ​សេពសន្ថវៈ​លើ​ក្មេងស្រី​អាយុ​ ១៣ ​ឆ្នាំ​បានសម្រេច​កា​លព​ថ្ងៃទី​ពុំ​ចាំ ក្នុង​ខែមីនា ឆ្នាំ​២០១៧ វេលា​ម៉ោ​ង​ប្រហែល​១២​ថ្ងៃត្រង់ នៅ​ចំណុច​ភូមិ​កំពង់​ក្រសាំង ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្តកណ្តាល​។​

Loading...

ប៉ូលិស​និយាយថា ជនរងគ្រោះ​ជា​អនីតិជន​ភេទ​ស្រី អាយុ​១៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ក​សិ​ករ មាន​ទីលំនៅ​ភូមិ​កំពង់​ក្រសាំង ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ​ ខេត្តកណ្តាល​។​

ចំណែក​ជនសង្ស័យ​ឈ្មោះ ​ម៉ាច សា​ម៉េ​ត ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិ​ករ មាន​ទីលំនៅ​ភូមិ​កំពង់​ក្រសាំង ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្តកណ្តាល​ (​ឃាត់ខ្លួន​)​។​

ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​១០​ ខែមេសា ឆ្នាំ​២០១៧​ វេលា​ម៉ោង​៩​ព្រឹក ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ភ្នំ​បា​ត បានទទួល​ពាក្យបណ្តឹង ពី​ឪពុក​ជនរងគ្រោះ​បាន​ប្តឹង​ថា កាលពី​ថ្ងៃទី​ពុំ​ចាំ​ក្នុង​ខែ​មិនា​ ឆ្នាំ​២០១៧​ វេលា​ម៉ោង​១២​ថ្ងៃត្រង់ កូនស្រី​របស់គាត់ បាន​ដើរទៅ​ផ្លាស់​​គោ​នៅ​ខាងកើត​ភូមិ។ ​ក្នុងពេលនោះ​ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ​ ម៉ាច សា​ម៉េ​ត បានធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ កូនស្រី​របស់គាត់ រហូត​បានសម្រេច រួចហើយ​គំរាមថា ​”​បើ​ហ៊ាន​និយាយប្រាប់ ឪពុក ម្តាយ បងប្អូន​ថ្ងៃ​ក្រោយមក​ផ្លាស់​គោ​ទៀត វា​និង​សម្លាប់ចោល​” ។​

នៅ​ថ្ងៃ ខែ ឆ្នាំ​ដដែល​វេលា​៣​ និង​១០​នាទី​រសៀល​កម្លាំង​ផ្នែក​យុត្តិធម៌ បាន​ហៅ​ជនសង្ស័យ​ឈ្មោះ ​ម៉ាច សា​ម៉េ​ត ​មក​សាកសួរ នៅ​អធិការដ្ឋាន​ស្រុក​ពញាឮ ហើយ​បាន​សារភាពថា នៅ​ថ្ងៃកើតហេតុ​ថ្ងៃទី​ពុំ​ចាំ​ដើមខែ​មិនា ឆ្នាំ​២០១៧ វេលា​ម៉ោង​ប្រហែល​១​រសៀល​ខ្លួន​បាន​ជួប​ជនរងគ្រោះ​នៅក្នុង​ព្រៃ​ខាងកើត​ភូមិ​នៅពេលដែល​ជនរងគ្រោះ​ដើរទៅ​ផ្លាស់​គោ ហើយក៏​បាន និយា​យ​លួងលោម​ទំនាក់ទំនង​ស្នេហា​ជា​​មួយ​រហូត​ត្រូវ​រូ​វ​គ្នា បន្ទាប់មក​ជនសង្ស័យ​បាន​នាំ​ជនរងគ្រោះ​ទៅ​ដេក​រួមភេទ​ក្នុងព្រៃ​រហូត​បានសម្រេច​។

សមត្ថកិច្ច​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​អធិការដ្ឋាន​ស្រុក​ពញ្ញាឮ ដើម្បី​បន្ត​ចាត់ការ តាម​នីតិវិធី៕​

17858999 1337353219684883 1358359117 o

Loading...

Check Also

พีคมาก!! “ลูกสาวตลก”เพียงคนเดียว ที่ไต่เต้ามาจนได้เป็น “นางเอก”ระดับแนวหน้าของเมืองไทย!

เรื่องราวของตลกของประเทศขึ้นชื่อเลยว่า แต่ละคนนั้น ได้แฟนสวยกันทุกคน และลูกสาวตลกแต่ละคนนั้น ก็สวยตามแม่ไปด้วย เราอาจจะเคยเห็นหน้า คุ้นหน้ามาหลายคน แต่รู้หรือเปล่าว่า ในเหล่าบรรดาลูกสาวตลก มีใครบ้างที่ได้มาเป็นระดับนางเอกของเมืองไทย ก็เห็นจะมีอยู่คนเดียวนี่แหละ คือ หญิง รฐา โพธิ์งาม …

Leave a Reply

Your email address will not be published. Required fields are marked *