Breaking News
Home / Uncategorized / ស្រាបៀរ HEINEKEN ប្រគល់រង្វាន់ដំណើរកម្សាន្តតាមនាវា ជូនដល់ដៃគូអាជីវកម្ម

ស្រាបៀរ HEINEKEN ប្រគល់រង្វាន់ដំណើរកម្សាន្តតាមនាវា ជូនដល់ដៃគូអាជីវកម្ម

Loading...

កាលពីថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០១៧ ស្រាបៀរ Heineken ដែលជាស្រាបៀរគុណភាពលំដាប់ថ្នាក់លេខ១ក្នុងពិភពលោក បានរៀបចំកម្មវិធីជប់លៀងពិសេសមួយក្នុងគោលបំណងលើកទឹកចិត្ត និងផ្តល់រង្វាន់ជូនដល់ដៃគូអាជីវកម្មរបស់ខ្លួននៅទូទាំងប្រទេស ដោយបានអញ្ជើញពួកគេមកធ្វើទស្សនកិច្ចរោងចក្រដ៏ទំនើបរបស់ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL)  ដែលទើបតែបានពង្រីកខ្សែចង្វាក់ផលិតកម្មនាពេលថ្មីៗនេះ។

Loading...

“បទពិសោធន៍ល្អៗរបស់ស្រាបៀរ Heineken” ត្រូវបានផ្តល់ជូនរាល់ដៃគូអាជីកម្មទាំងអស់ ដូចជាដំណើរទស្សនកិច្ចរោងចក្រផលិតស្រាបៀរដែលមានការរៀបចំឡើងយ៉ាងពិសេស ដោយរាប់បញ្ចូលទាំងការចូលទស្សនាទីតាំងផលិតស្រាបៀរដ៏ទំនើបរបស់ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL)។ ជាចំណែមួយនៃបទពិសោធន៍ដែលក្រុមនេះបានស្វែងយល់អំពីគុណភាពខ្ពស់នៃគ្រឿងផ្សំ  ដែលបានប្រើប្រាស់ដោយក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា  និងស្តង់ដារល្អឥតខ្ចោះក្នុងការគ្រប់គ្រងគុណភាព និងបច្ចេកវិទ្យាកម្រិតខ្ពស់ដែលបានរួមបញ្ចូលគ្នាទៅក្នុងដំណើរការនៃខ្សែចង្វាក់ផលិតស្រាបៀរ។

Loading...

បន្ទាប់ពីទទួលភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះបទបង្ហាញ “បទពិសោធន៍ដោយស្រាបៀរ Heineken” ក្រុមទស្សនកិច្ចរោងចក្រត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកម្មវិធីជប់លៀងអាហារ ពេលល្ងាចដែលបានធ្វើឡើងនៅទីតាំង Heineken Tavern។ ម្នាក់ៗនៅក្នុងកម្មវិធីជប់លៀងអាហារ ពេលល្ងាចបានទទួលទានស្រាបៀរ Heineken ដែលចាក់មកស្រស់ៗ និងត្រជាក់ស្រេបខណៈពេលពួកគេអង្គុយទទួលទានអាហារពេលល្ងាចដ៏ឆ្ងាញ់ពិសាជា​មួយ​នឹងមុខម្ហូបជាច្រើនមុខសម្រាប់ជ្រើសរើស។

កម្មវិធីជប់លៀងអាហារពេលល្ងាចគឺជាកម្មវិធីជប់លៀងប្រកាសអ្នកឈ្មោះរង្វាន់ដំណើរកម្សាន្តតាមនាវា Champion’s Voyage ដើម្បីអបអរសាទរចំពោះការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League  ដែលស្រាបៀរ Heineken គឺជាអ្នកឧត្ថម្ភផ្លូវការទូទាំងពិភពលោក។

រង្វាន់ដែលបានប្រគល់ជូនសម្រាប់តែដៃគូអាជីវកម្មពិសេសរបស់ស្រាបៀរ Heineken រួមមាន​កញ្ចប់ដំណើរកម្សាន្តពិសេសតាមនាវារួមជាមួយនឹងការស្នាក់នៅសណ្ឋាគារចំនួន​ពីរយប់នៅលើនាវា អាហារទាំងអស់រួមទាំងអាហារពេលព្រឹក អាហារថ្ងៃត្រង់និងអាហារពេលល្ងាច ការចូលរួមដោយសេរីរាល់សកម្មភាពដំណើរកម្សាន្តតាមនាវា  ហើយនិងសំបុត្រយន្តហោះ។

អ្នកឈ្នះរង្វាន់នឹងជិះយន្តហោះទៅកាន់ទ្វីបអឺរ៉ុប ដែលជាទីកន្លែងដែលពួកគេនឹងជិះនាវាកម្សាន្តដ៏ប្រណីតនៅក្នុងទីក្រុងអាតែន ប្រទេសក្រិកមុនពេលធ្វើដំណើរកម្សាន្តពិសេសតាមសមុទ្រនៅជុំវិញប្រជុំកោះបុរាណដែលមានទេសភាពស្រស់ស្អាត រួមមានកោះ Mykonos ដែលគេស្គាល់ថាជាកោះសម្រាប់រៀបចំកម្មវិធីជប់លៀងរបស់ពិភពលោក។

កម្មវិធីជប់លៀងពិសេសរបស់ស្រាបៀរ Heineken ទទួលបានជោគជ័យគួរកត់សម្គាល់ ដោយអ្នកដែលបានចូលរួមជាមួយដៃអាជីវកម្ម មានភាពភ្ញាក់ផ្អើលនឹងទំហំ និងវិសាលភាពនៃរោងចក្រផលិតស្រាបៀរ ហើយក៏បានសរសើរថា អាហារក៏ឆ្ងាញ់ ស្រាបៀរក៏ឆ្ងាញ់។

កម្មវិធីរាត្រីនោះបានបញ្ចប់ដោយដៃគូអាជីវកម្ម ដែលបានលើកឡើងពីឱកាសរបស់ពួកគេឈ្នះរង្វាន់ដំណើរកម្សាន្តតាមនាវា Champion’s Voyage ដោយក្នុងនោះមានដៃគូអាជីវកម្មម្នាក់បានមានប្រសាសន៍ថា៖ “ក្នុងនាមដៃគូជាមួយស្រាបៀរ Heineken ខ្ញុំយល់ឃើញថា ក្រុមហ៊ុននេះឲ្យតម្លៃខ្លាំងដល់រូបខ្ញុំ ហើយខ្ញុំភ្ញាក់ផ្អើលជាខ្លាំងដែលបានឮអំពីការប្រកាសរង្វាន់ដ៏អស្ចារ្យនេះ។ ខ្ញុំជឿថា វាជាការពិតដែលក្រុមហ៊ុនស្រាបៀរ Heineken អាចបើកចក្ខុ

វិស័យរបស់អ្នកអំពីពិភពលោក! “។

ដើម្បីតាមដាននូវព័ត៌មានបន្ថែមអំពីព្រឹត្តិការណ៍ និងកម្មវិធីថ្មីៗដែលឧបត្ថម្ភដោយស្រាបៀរ Heineken សូមចូលទៅកាន់គេហទំព័រហ្វេសប៊ុកផ្លូវការ៖www.facebook.com/Heineken/

សូមពិសាស្រាបៀរ Heineken ដោយទទួលខុសត្រូវ

Img 0287

Check Also

ยังเฮี้ยน !! “น้องแอ๋ม” มาเข้าฝันญาติอีกครั้ง ขอให้ช่วยด้วย ยายแฉอีกหนึ่งตัวละครที่ลอยนวล พฤติกรรมต้องสงสัย เชื่อรู้เห็นเป็นใจ ลวงแอ๋มถูกฆ่า

Loading... Loading... จากกรณีเหตุสยองฆ่าหั่นศพสาวสวยจับยัดถังน้ำฝังดินโดยศพถูกทำร้ายอย่างโหดเหี้ยม คือ น้องแอ๋ม น.ส.วาริสรา กลิ่นจุ้ย อายุ 22 ปี สาวร้านคาาราโอเกะ กระทั่งตำรวจได้ขออำนาจศาลออกหมายจับผู้ต้องหา 4 ราย คือ …

Leave a Reply

Your email address will not be published. Required fields are marked *