Breaking News
Home / Uncategorized / រថយន្ត​ទេសចរណ៍ ​VIP របស់​ក្រុមហ៊ុន​កា​ពី​តូ​ល ព្រលះ​រថយន្ត ​២ ​គ្រឿង​របួស​ ១១ ​នាក់​

រថយន្ត​ទេសចរណ៍ ​VIP របស់​ក្រុមហ៊ុន​កា​ពី​តូ​ល ព្រលះ​រថយន្ត ​២ ​គ្រឿង​របួស​ ១១ ​នាក់​

Loading...

 

បាត់ដំបង ៖ មាន ករណី គ្រោះថ្នាក់ ចរាចរណ៍ មួយ បានកើត ឡើង រវាង រថ យន្ត ទេសចរណ៍ VIP របស់ ក្រុមហ៊ុន កា ពី តូ ល បាន បើក វ៉ា ក្នុង ល្បឿន លឿន ជ្រុល ចង្កូត ទៅបុក រថយន្ត បែន ដឹក ដី មួយគ្រឿង ពេញទំហឹង ត្រូវ រថយន្ត កាមរី បា ឡែ ន បើក មកពី ក្រោយ ចាប់ ហ្វ្រាំង មិនទាន់ ជ្រុល ទៅបុក បន្តកន្ទុយ ខ្ទេច ក្បាល ខាងមុខ ទាំងស្រុង បណ្តាលឱ្យ អ្នករួមដំណើរ នៅលើ រថយន្ត ទេសចរណ៍ ចំនួន ១១ នាក់ រងរបួស ធ្ងន់ និង ស្រាល ។

Loading...
Loading...

គ្រោះថ្នាក់ នេះ បាន កើតឡើង កាលពី វេលា ម៉ោង១០ និង ២០ នាទី ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០១៧ ស្ថិតនៅ ចំណុច តាម បណ្តោយ ផ្លូវជាតិ លេខ ៥ ស្ថិតក្នុង ក្រុម ៧ ភូមិ ព្រៃតូច ឃុំ ព្រៃតូច ស្រុក មោងឫស្សី ខេត្តបាត់ដំបង ។

ប៉ូលិស បានឱ្យដឹងថា គ្រោះថ្នាក់ ចរាចរណ៍ ខាងលើ បណ្តាលមកពី ខាង រថយន្ត ទេសចរណ៍ VIP របស់ ក្រុមហ៊ុន កា ពី តូ ល បើក ក្នុង ល្បឿន លឿន ឡើង ជែង ជាមួយ រថយន្ត បែន ស្របពេល មាន ឧបសគ្គ នៅខាងមុខ ក៏ កាច់ ចង្កូតរថយន្ត ងាក មក បុក រថយន្ត បែន ដឹក ដី។

ចំណែក រថយន្ត តូយ៉ូតា ( កាមរី បា ឡែ ន) បើក ពីក្រោយ ក្នុង ល្បឿន លឿន គ្មាន ការប្រុងប្រយ័ត្ន ក៏ បន្តទៅ បើក បុក នឹង រថយន្ត VIP របស់ ក្រុមហ៊ុន កា ពី តូ ល តែម្តង ។

គ្រោះថ្នាក់ នេះ បណ្តាលឱ្យ មនុស្ស ចំនួន ១១ នាក់ ក្នុងនោះ មាន ស្រី ៤ នាក់ រងរបួស ធ្ងន់ និង ស្រាល ដោយមាន មនុស្ស ចំនួន ៤ នាក់ រងរបួស ធ្ងន់ ( ស្រី ២ នាក់ ) ត្រូវ សមត្ថកិច្ច ចុះ អន្តរាគមន៍ ហៅ រថយន្ត សាមុយ ដឹក ទៅ សង្គ្រោះបន្ទាន់ នៅ មន្ទីរពេទ្យ ។

ចំណែក ធ ម្យោ បាយ ធ្វើដំណើរ ទាំង ៣ គ្រឿង ត្រូវបាន សមត្ថកិច្ច នាំ យកទៅ រក្សាទុក នៅ ការិយាល័យ ចរាចរណ៍ ផ្លូវគោក ដើម្បី ចាត់ចែង តាម នីតិវិធី ច្បាប់ ៕

Untitled 1

Check Also

ยังเฮี้ยน !! “น้องแอ๋ม” มาเข้าฝันญาติอีกครั้ง ขอให้ช่วยด้วย ยายแฉอีกหนึ่งตัวละครที่ลอยนวล พฤติกรรมต้องสงสัย เชื่อรู้เห็นเป็นใจ ลวงแอ๋มถูกฆ่า

Loading... Loading... จากกรณีเหตุสยองฆ่าหั่นศพสาวสวยจับยัดถังน้ำฝังดินโดยศพถูกทำร้ายอย่างโหดเหี้ยม คือ น้องแอ๋ม น.ส.วาริสรา กลิ่นจุ้ย อายุ 22 ปี สาวร้านคาาราโอเกะ กระทั่งตำรวจได้ขออำนาจศาลออกหมายจับผู้ต้องหา 4 ราย คือ …

Leave a Reply

Your email address will not be published. Required fields are marked *