Breaking News
Home / sccambodia.youra (page 2)

sccambodia.youra

ឃាត់​យុវជន​ ១១ ​នាក់​ពួន​សម្ងំ​ប្រើ​ថ្នាំញៀន​នៅផ្ទះ​សំណាក់​​ ហូ​លី​ដេ​សែន​សុខ​

ភ្នំពេញ ៖ បន្ទប់​ចំនួន ​៣ នៅផ្ទះ​សំណាក់​ ហូ​លី​ដេ​សែន​សុខ​ ត្រូវបាន​កម្លាំង​ប៉ូលិស​ធ្វើការ​ឆែកឆេរ ហើយ​ឃាត់ខ្លួន​យុវជន​ចំនួន ​១២ ​នាក់ ក្នុងនោះ​មាន​ស្រី​ម្នាក់ ព្រមទាំង​ដកហូត​បាន​ឧបករណ៍​សម្រាប់​ប្រើប្រាស់​មួយចំនួន កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃទី​១០ ខែមេសា ឆ្នាំ២០១៧​។​ លោក​វរៈសេនីយ៍ឯក ម៉ក់ ហុង អធិការ​ប៉ូលិស​ខណ្ឌ​សែន​សុខ​បានឱ្យដឹងថា ដើម្បី​ធានា​នូវ​សុ​វត្តិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ ប៉ូលិស​ខណ្ឌ​សែន​សុខ​បាន​ចុះ​ធ្វើ​រដ្ឋបាល​នៅផ្ទះ​សំណាក់​ខាងលើ ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​កំពុងតែ​ប្រមូលផ្តុំ​គ្នា​ប្រើប្រាស់​គ្រឿងញៀន។​ ជនសង្ស័យ​ទាំង ​១២ ​នាក់​ត្រូវបាន​សមត្ថកិច្ច​នាំខ្លួន​ទៅកាន់​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ ដើម្បី​សាកសួរ និង​ពិនិត្យ​ទឹកនោម៕ ​

Read More »

សាហាវ!!! ចេញពី​រាំ​ធុងបាស់​ត្រូវ​ជន​មិន​ស្គាល់មុខ​បាញ់​ស្លាប់​ម្នាក់ ​របួសធ្ងន់​ម្នាក់​

ព្រះវិហារ ៖ យុវជន​ពីរ​នាក់​បាន​រង​នូវ​អំពើ​បាញ់ប្រហារ​ពី​ជន​មិន​ស្គាល់មុខ​ក្រោយពី​ពួកគេ​ជិះ​ម៉ូតូ​ត្រឡប់​មកពី​រាំ​ធុងបាស់ បណ្ដាលឱ្យ​ស្លាប់​ម្នាក់ និង​រងរបួស​ធ្ងន់​ម្នាក់​កាល​វេលា​ម៉ោង​៧​ និ​ង​​៤០​នាទី​យប់​ថ្ងៃ ទី​១០ ខែមេសា ឆ្នាំ​២០១៧​ ស្ថិតនៅ​ភូមិ​ការ​ឡោ​ត ឃុំ​សង្កែ​ពី ស្រុក​ឆែប ខេត្តព្រះវិហារ​។​ ប៉ូលិស​និយាយថា ជនរងគ្រោះ​ទី​១-​ឈ្មោះ វ៉ាន់ វ៉ៃ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ជោគជ័យ ឃុំ​សង្កែរ​ពី ស្រុក​ឆែប ខេត្តព្រះវិហារ រងរបួស​ធ្ងន់​ត្រង់​ចង្កេះ​និង ទី​២-​ឈ្មោះ ឈុន រី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​ដូច​ជាមួយគ្នា រងរបួស​ចំ​គល់​ចង្កេះ និង​ឆ្អឹងជំនី​ស្លាប់​ភ្លាមៗ​។​ ប៉ូលិស​បាន​សន្និដ្ឋានថា ករណីនេះ គឺ​បាញ់​ដោយ​អាវុធ​កែច្នៃ​ប្រភេទ​កា​ប៉ិន​។​ បច្ចុប្បន្ន​ជនរ​ង​គ្រោះ​ស្លាប់ ត្រូវបាន​សមត្ថកិច្ច​ប្រគល់ឱ្យ​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​ជនរងគ្រោះ​​របួស​ធ្ងន់ ត្រូវ​បញ្ជូនមក​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​៕​

Read More »

អាមេរិកប្រហែលជាលេងមែនទែនហើយ ខណៈដែលចិនបញ្ជូនទាហាន ១៥០.០០០ នាក់មកព្រំដែនកូរ៉េខាងជើងត្រៀមទប់ជំនន់ជនភៀសខ្លួន

យោងតាម​សេចក្តីរាយការណ៍​របស់​វេ​ប​សាយ Daily Mail នៅ​ថ្ងៃ​អង្គារ​នេះ​បានឱ្យដឹងថា កងទ័ព​ចិន​បានដាក់​ពង្រាយ​ទ័ព ១៥០.០០០ នាក់ ទៅកាន់​ព្រំដែន​កូរ៉េខាងជើង ដើម្បី​ត្រៀម​ក្រែងលោ​មានការ​វាយ​ប្រយុទ្ធ​ណាមួយ​កើតឡើង បន្ទាប់ពី​អាមេរិក​បាញ់​កាំជ្រួច​ចូល​ប្រទេស​ស៊ី​រី​។ ​    ​ការវាយប្រហារ​ដោយ​កាំជ្រួច​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ លើ​ស៊ី​រី​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ត្រូវបាន​ចាត់ទុក​យ៉ាង​ទូលំទូលាយ​ថា​ជា ការព្រមាន​ដល់​កូរ៉េខាងជើង​។ ​    ​ហើយ​ឥឡូវនេះ​ចិន ដែល​តក់ស្លុត​មិនទាន់​បាត់​នៅឡើយ​ចំពោះ​ការវាយប្រហារ​នេះ បានដាក់​ពង្រាយ​អង្គភាព​ទ័ព​ជំនួយ និង បុគ្គលិក​ពេទ្យ ពី​កងកម្លាំង​រំដោះប្រជាជន​ចិន ទៅ​ទន្លេ​យ៉ា​លូ​។ នេះ​បើតាម​វេ​ប​សាយ Chosun.com របស់​កូរ៉េ​ធ្វើ​សេចក្តីរាយការណ៍​។ ​     ទីភ្នាក់ងារសារព័ត៌មាន​កូរ៉េ​មួយ​នេះ​បាន​រាយការណ៍​ថា កងទ័ព​ចិន​ត្រូវបាន​បញ្ជូនទៅ ដើម្បី​ទប់ទល់​នឹង​ជនភៀសខ្លួន​កូរ៉េខាងជើង និង “​កាលៈទេសៈ​មើលមិនឃើញ​” ដូចជា ការវាយប្រហារ​មិន​រំពឹងទុក​ណាមួយ​មកលើ​កូរ៉េខាងជើង​។ ​    ​ទន្ទឹមនេះ កងទ័ពជើងទឹក​អាមេរិក​បាន​ចល័ត​ក្រុម​នាវាចម្បាំង​ដឹកនាំ​ដោយ​នាវា​ផ្ទុក​យន្តហោះ USS Carl Vinson ពី​សិង្ហ​បុរី ទៅ​កូរ៉េខាងជើង បន្ទាប់ពី​ប្រទេស​នេះ​បាន​សាកល្បង​មី​ស៊ី​ល​ច្រើន​ទៅៗ​។​ ​     ប្រេសិត​នុយក្លេអ៊ែរ​ជាន់ខ្ពស់​របស់​ចិន បានមក​ដល់ទី​ក្រុង​សេ​អ៊ូ​ល​កាលពី​ថ្ងៃ​ចន្ទ​ដើម្បី​ពិភាក្សា​អំពី​ការគំរាមកំហែង​របស់​កូរ៉េខាងជើង …

Read More »

បុរស​ជា​ឪពុក​តិ​រិ​ច្ឆា​ន​ម្នាក់​រំលោភ​កូន​ឯង​ ២ ​ឆ្នាំ​ច្រើនលើកច្រើនសា​ទើប​បែកការណ៍ ​

ព្រៃវែង ៖ បុរស ជា ឪពុក តិ រិ ច្ឆា ន ម្នាក់ ត្រូវ ប៉ូលិស វ៉ៃខ្នោះ នៅ ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៧ បាន ប្រព្រឹត្ត អំពើ ដែល សង្គម ស្អប់ខ្ពើម ដោយបាន ចាប់រំលោភ កូន ឯង រយៈពេល ពីរ ឆ្នាំ ទើប បែកកា រណ៍ ពោលគឺ បាន ចាប់រំលោភ កូន ខ្លួនឯង តាំងពី នាង នៅ អាយុ ១៧ ឆ្នាំ រហូតមក នាង មាន អា …

Read More »

ផឹក​ស្រវឹង​ចាក់​​ប្អូនថ្លៃមួយ​កាំបិត​ធ្លាយ​ឆ្អឹងជំនី​ដេកពេទ្យ​…​ជនបង្ក​ជាប់​ខ្នោះ​

ត្បូងឃ្មុំ ៖ មាន​ករណី​ប្រើ​អំពើហិង្សា​ដោយ​ចេតនា នៅ​ចំណុច​ភូមិ​ជី​កែ សង្កាត់​​វិហា​លួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃទី​១០ មេសា ២០១៧ វេលា​ម៉ោង​១​ ​និង​១០​នាទី​រសៀល​បណ្តាលឱ្យរ​បួស​ម្នាក់ ហើយ​ជនបង្ក​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​។​ ប៉ូលិស​និយាយថា អំពើហិង្សា​នេះ​បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ ស៊ុយ សិ​ដ្ឋ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជី​កែ សង្កាត់​វិហា​លួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ បាន​ផឹកស្រា​ស្រវឹង​ទៅរក​រឿង​វាយ និង​ចាក់​មួយ​កាំបិត​ទៅលើ​ឈ្មោះ សួន សូរ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ (​ត្រូវជា​ប្អូនថ្លៃ​)​ បណ្ដាលឱ្យ​របួស​ឆ្អឹង​ចំនី​។​ ករណីនេះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​រួចហើយ​៕ ​

Read More »

រថយន្ត​ទេសចរណ៍ ​VIP របស់​ក្រុមហ៊ុន​កា​ពី​តូ​ល ព្រលះ​រថយន្ត ​២ ​គ្រឿង​របួស​ ១១ ​នាក់​

  បាត់ដំបង ៖ មាន ករណី គ្រោះថ្នាក់ ចរាចរណ៍ មួយ បានកើត ឡើង រវាង រថ យន្ត ទេសចរណ៍ VIP របស់ ក្រុមហ៊ុន កា ពី តូ ល បាន បើក វ៉ា ក្នុង ល្បឿន លឿន ជ្រុល ចង្កូត ទៅបុក រថយន្ត បែន ដឹក ដី មួយគ្រឿង ពេញទំហឹង ត្រូវ រថយន្ត កាមរី បា ឡែ ន បើក មកពី ក្រោយ ចាប់ ហ្វ្រាំង មិនទាន់ ជ្រុល ទៅបុក …

Read More »

ស្រាបៀរ HEINEKEN ប្រគល់រង្វាន់ដំណើរកម្សាន្តតាមនាវា ជូនដល់ដៃគូអាជីវកម្ម

កាលពីថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០១៧ ស្រាបៀរ Heineken ដែលជាស្រាបៀរគុណភាពលំដាប់ថ្នាក់លេខ១ក្នុងពិភពលោក បានរៀបចំកម្មវិធីជប់លៀងពិសេសមួយក្នុងគោលបំណងលើកទឹកចិត្ត និងផ្តល់រង្វាន់ជូនដល់ដៃគូអាជីវកម្មរបស់ខ្លួននៅទូទាំងប្រទេស ដោយបានអញ្ជើញពួកគេមកធ្វើទស្សនកិច្ចរោងចក្រដ៏ទំនើបរបស់ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL)  ដែលទើបតែបានពង្រីកខ្សែចង្វាក់ផលិតកម្មនាពេលថ្មីៗនេះ។ “បទពិសោធន៍ល្អៗរបស់ស្រាបៀរ Heineken” ត្រូវបានផ្តល់ជូនរាល់ដៃគូអាជីកម្មទាំងអស់ ដូចជាដំណើរទស្សនកិច្ចរោងចក្រផលិតស្រាបៀរដែលមានការរៀបចំឡើងយ៉ាងពិសេស ដោយរាប់បញ្ចូលទាំងការចូលទស្សនាទីតាំងផលិតស្រាបៀរដ៏ទំនើបរបស់ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL)។ ជាចំណែមួយនៃបទពិសោធន៍ដែលក្រុមនេះបានស្វែងយល់អំពីគុណភាពខ្ពស់នៃគ្រឿងផ្សំ  ដែលបានប្រើប្រាស់ដោយក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា  និងស្តង់ដារល្អឥតខ្ចោះក្នុងការគ្រប់គ្រងគុណភាព និងបច្ចេកវិទ្យាកម្រិតខ្ពស់ដែលបានរួមបញ្ចូលគ្នាទៅក្នុងដំណើរការនៃខ្សែចង្វាក់ផលិតស្រាបៀរ។ បន្ទាប់ពីទទួលភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះបទបង្ហាញ “បទពិសោធន៍ដោយស្រាបៀរ Heineken” ក្រុមទស្សនកិច្ចរោងចក្រត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកម្មវិធីជប់លៀងអាហារ ពេលល្ងាចដែលបានធ្វើឡើងនៅទីតាំង Heineken Tavern។ ម្នាក់ៗនៅក្នុងកម្មវិធីជប់លៀងអាហារ ពេលល្ងាចបានទទួលទានស្រាបៀរ Heineken ដែលចាក់មកស្រស់ៗ និងត្រជាក់ស្រេបខណៈពេលពួកគេអង្គុយទទួលទានអាហារពេលល្ងាចដ៏ឆ្ងាញ់ពិសាជា​មួយ​នឹងមុខម្ហូបជាច្រើនមុខសម្រាប់ជ្រើសរើស។ កម្មវិធីជប់លៀងអាហារពេលល្ងាចគឺជាកម្មវិធីជប់លៀងប្រកាសអ្នកឈ្មោះរង្វាន់ដំណើរកម្សាន្តតាមនាវា Champion’s Voyage ដើម្បីអបអរសាទរចំពោះការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League  ដែលស្រាបៀរ Heineken គឺជាអ្នកឧត្ថម្ភផ្លូវការទូទាំងពិភពលោក។ រង្វាន់ដែលបានប្រគល់ជូនសម្រាប់តែដៃគូអាជីវកម្មពិសេសរបស់ស្រាបៀរ Heineken រួមមាន​កញ្ចប់ដំណើរកម្សាន្តពិសេសតាមនាវារួមជាមួយនឹងការស្នាក់នៅសណ្ឋាគារចំនួន​ពីរយប់នៅលើនាវា អាហារទាំងអស់រួមទាំងអាហារពេលព្រឹក អាហារថ្ងៃត្រង់និងអាហារពេលល្ងាច …

Read More »